Multilateral development assistance - Open Development Mekong https://opendevelopmentmekong.net Sharing information about Mekong and its development with the world. Tue, 11 Oct 2022 12:24:28 +0000 http://backend.userland.com/rss092 en-US ក្តាជម្រុញផ្សេងៗសម្រាប់ការធ្វើវិនិយោគបរទេសក្នុងប្រទេសកម្ពុជា សេចក្តីផ្តើម ជាងមួយទស្សវត្សរ៍មុន ប្រទេសកម្ពុជាបានកត់ត្រាអត្រាលូតលាស់ពិតប្រាកដជាមធ្យមចំនួន ៧.៧%។ ពីប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាបក្នុងឆ្នាំ២០១៥ ប្រទេសកម្ពុជានៅតែជាប្រទេសមួយដែលមានសេដ្ឋកិច្ចរីកលូតលាស់យ៉ាងឆាប់រហ័សបំផុតមួយនៅក្នុងសាកលលោក។ ការវិនិយោគផ្ទាល់ពីបរទេស(FDI) គឺជាកក្តារួមចំណែកមួយដ៏សំខាន់សម្រាប់ភាពរីកចម្រើននេះ។ ការវិនិយោគផ្ទាល់ពីបរទេសបានធ្លាក់ចុះនៅឆ្នាំ២០២០ និងឆ្នាំ២០២១ ប្រៀបធៀបទៅនឹងឆ្នាំ២០១៩ ដោយសារតែវិបត្តិនៃការរាតត្បាតជម្ងឺកូវីដ។ តែទោះយ៉ាងណា អ្នកវិភាគបានប៉ាន់ប្រមាណថានឹងមានការរីកចម្រើនផ្នែកសេដ្ឋកិច្ចវិញនៅឆ្នាំ២០២១។ ១- កក្តាកំណត់នយោបាយភូមិសាស្រ្តនិងវិស័យពាក់ព័ន្ធផ្សេងៗ កក្តាកំណត់នយោបាយភូមិសាស្រ្ត ប្រទេសកម្ពុជាជាប្រទេសស្ថិតនៅផ្នែកខាងក្រោមនៃតំបន់ទន្លេមេគង្គ ដែលបង្កឲ្យមានជម្លោះផលប្រយោជន៍ពាក់ព័ន្ធនឹងធនធានជលផល។ តួអង្គសំខាន់ៗដែលដើរតួនៅក្នុងតំបន់រួមមាន ប្រទេសវៀតណាម ថៃ ចិន និងសហរដ្ឋអាមេរិក។ យោងតាមធនាគារជាតិកម្ពុជា នៅឆ្នាំ២០១៩ ៤២%នៃវិនិយោគផ្ទាល់ពីបរទេស គឺចេញប្រភពមកពីប្រទេសចិន បន្ទាប់មកប្រទេសកូរ៉េខាងត្បូង (១១%)​ ប្រទេសវៀតណាម (៧%) ប្រទេសជប៉ុននិងសាំងហ្គាពួរ (៦%ម្នាក់) ដូចបង្ហាញជូននៅក្នុងរូបក្រាហ្វិចទី១។ ចំនួនវិនិយោគផ្ទាល់ពីបរទេស ដែលត្រូវបានឯកភាពជារឿយៗបង្ហាញតួរលេខខុសប្លែកគ្នាទៅតាមផ្នែកខ្លះៗ (សូមើលរូបក្រាហ្វិចទី២) ដោយសារតែការវិនិយោគផ្ទាល់ពីបរទេសដែលត្រូវបានឯកភាពក៏មានរួមបញ្ចូលគម្រោងទាំងឡាយដែលអាចនិយាយបានថាមិនទាន់បា នចេញជាលទ្ធផលពេញលេញ។ សូមមើលនៅក្នុងតារាង១និង២នៅក្នុងឧបសម្ព័ន្ធ១ ដែលបង្ហាញអំពីទំហំថវិកាវិនិយោគផ្ទាល់ពីបរទេសដែលត្រូវបានរាយការណ៍នៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ២០១៩ ដែលមានភាពខុសប្លែកគ្នាពីចន្លោះ៣.៥កោដដុល្លារទៅ៣.៧កោដលានដុល្លារអាមេរិក។ ក្រាហ្វិចទី១៖ ភាគរយនៃលំហូរចូលវិនិយោគផ្ទាល់ពីបរទេស ទៅតាមប្រទេស(ឆ្នាំ២០១៩)   ក្រាហ្វិចទី២៖ វិនិយោគផ្ទាល់ពីបរទេសដែលទទួលបានការឯកភាពតាមប្រទេស(ឆ្នាំ១៩៩៤-២០១៩)  ប្រទេសចិនគឺជាប្រទេសវិនិយោគបរទេសដ៏ធំបំផុតជាងគេសម្រាប់ប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ២០១៣ មកម្លេះ និងជាដៃគូសម្ព័ន្ធនយោបាយជាមួយគ្នាដ៏សំខាន់ផងដែរ។ ចាប់តាំងពីមានការចាប់ផ្តើមទំនាក់ទំនងសេដ្ឋកិច្ចបច្ចុប្បន្នរវាងចិននិងកម្ពុជាក្នុងឆ្នាំ២០០៦ មក វាបានក្លាយជា”ភាពជាដៃគូសហការគ្នាជាយុទ្ធសាស្រ្តដ៏ទូលំទូលាយមួយ” ដែលត្រូវបានគាំទ្រដោយគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ ដែលជាផ្នែកមួយនៃគម្រោងគំនិតផ្តួចផ្តើមផ្លូវថ្នល់និងខ្សែក្រវាត់ (BRI)។ ផ្ទុយទៅនឹងគោលការណ៍វិនិយោគជាសាកលរបស់ខ្លួន ការវិនិយោគរបស់ចិននៅក្នុងប្រទេសកម្ពុជាបានបន្តកើនឡើងជាលំដាប់នៅចន្លោះឆ្នាំ២០១៥និង២០១៩។ ចំនួនទឹកប្រាក់៨៦០លានដុល្លារអាមេរិកនៃវិនិយោគបរទេសចិនត្រូវបានឯកភាពក្នុងរយៈពេល១១ខែដំបូងនៃឆ្នាំ២០២០។ ប្រទេសចិនគឺជាប្រទេសដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ប្រទេសកម្ពុជាដែលមានទំហំទឹកប្រាក់ពាណិជ្ជកម្មសរុបរហូតដល់៨.៥៣កោដដុល្លារអាមេរិកក្នុងឆ្នាំ២០១៩ ដែលចំនួនទំហំទឹកប្រាក់សរុបត្រូវបានកំណត់រវាងភាគីទាំងពីរគឺមានចំនួន១០កោដដុល្លារអារមិកនៅឆ្នាំ២០២៣។ បន្ថែមពីលើនេះគម្រោងទាំងឡាយដែលបានជំនួយពីចិនត្រូវបានអនុវត្តដោយក្រុមហ៊ុនចិនខ្លួនឯងផងដែរ។ ប្រទេសកម្ពុជាមិនមែនជាប្រទេសគោលដៅដ៏ទាក់ទាញមួយសម្រាប់ការវិនិយោគផ្ទាល់ពីប្រទេសអាមេរិកនោះទេ។ ទោះបីយ៉ាងណាក៏ដោយ មានក្រុមហ៊ុនអាមរិកមួយចំនួនក៏បានកំពុងបន្តការធ្វើវិនិយោគនៅក្នុងប្រទេសកម្ពុជាផងដែរ និងបានរក្សាភាពជាដៃគូសម្រាប់តំបន់មេគង្គជាមួយនិងអាមេរិក(ឆ្នាំ២០២០) […]

The post ក្តាជម្រុញផ្សេងៗសម្រាប់ការធ្វើវិនិយោគបរទេសក្នុងប្រទេសកម្ពុជា first appeared on Open Development Mekong.

]]>
https://opendevelopmentmekong.net/stories/kh-drivers-of-foreign-investment-of-cambodia/?utm_source=rss&utm_medium=rss&utm_campaign=kh-drivers-of-foreign-investment-of-cambodia
Drivers of Foreign Investment in Cambodia Introduction Over the past decade, Cambodia has recorded an average real growth rate of 7.7%. Reaching lower middle-income status in 2015, Cambodia’s economy remains one of the fastest-growing economies globally. Foreign direct investment (“FDI”) is a key contributor to this. FDI declined in 2020 and 2021 compared to 2019, as a result of the pandemic. […]

The post Drivers of Foreign Investment in Cambodia first appeared on Open Development Mekong.

]]>
https://opendevelopmentmekong.net/stories/drivers-of-foreign-investment-in-cambodia/?utm_source=rss&utm_medium=rss&utm_campaign=drivers-of-foreign-investment-in-cambodia